ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹង ពាក់ពន្ធអ្នកអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន យករូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ផ្សព្វផ្សាយឡើងវិញ ដោយគ្មានការពិនិត្យ បញ្ជាក់ប្រភពពិតប្រាកដ

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងឲ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងព័ត៌មានបានសង្កេតឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ក្នុងនោះក៏មានអ្នកសារព័ត៌មានពលរដ្ឋ បានយករូបថត រូបភាពវីដេអូ ឬព័ត៌មានចាស់ ឬព័ត៌មានដែលបានវាយត្រាជាព័ត៌មានក្លែងក្លាយរួចហើយ ស្តីពីស្ថានភាពដែលបានកើតឡើងនៅភូមិព្រៃចាន់ ភូមិជោគជ័យ និងទីកន្លែងផ្សេងទៀតនៅក្នុងខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីផ្សព្វផ្សាយឡើងវិញ ដោយគ្មានការពិនិត្យ បញ្ជាក់ប្រភពពិតប្រាកដ និងពេលខ្លះបានបំភ្លៃដោយដាក់ថ្ងៃខែឆ្នាំ ដើម្បីបំភាន់ថាហេតុការណ៍នេះកំពុងកើតឡើងជាដើម។

សកម្មភាពបែបនេះបានបង្កឱ្យមានការភាន់ច្រឡំ ការភ័យខ្លាច និងចលាចលក្នុងចំណោមសាធារណជន។




 

Powered by Blogger.