ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើរបាយការណ៍ចាប់ផ្តើមកិច្ចសន្យាការងាររបស់ក្រុមហ៊ុនផ្តល់សេវាទីប្រឹក្សាលើកិច្ចប្រតិបត្តិការគ្រប់គ្រងសំរាម
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើរបាយការណ៍ចាប់ផ្តើមកិច្ចសន្យាការងារ (Inception Report) របស់ក្រុមហ៊ុនផ្តល់សេវាទីប្រឹក្សាលើកិច្ចប្រតិបត្តិការគ្រប់គ្រងសំរាមក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និង សំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម បួន ហេង, លោកស្រី Katelijn Van den Berg តំណាងធនាគារពិភពលោក, តំណាងក្រសួងសាធារណការនិងដឹកជញ្ជូន, តំណាងក្រសួងបរិស្ថាន, តំណាងខេត្តគោលដៅទាំង៥ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។



.jpg)

.jpg)


.jpg)
Post a Comment