ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ និងមុខងារបណ្តោះអាសន្នចំពោះលោក លីម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង និងមន្រ្តី៣នាក់ទៀត។ នេះបើតាមប្រកាសស្តីពីការផ្អាកមុខងារបណ្តោះអាសន្នមន្ត្រីរាជការ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។
គួររម្លឹកថា ការផ្អាកការងារ និងមុខងារនេះ ក្រោយមានការចែកចាយតាមបណ្តាញសង្គមថា នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង មានការប្រើទូរស័ព្ទដោយសេរី ជាថ្នូរឱ្យលុយខ្ទង់ពាន់ដុល្លារ ដល់មន្រ្តីយាមគុក៕
Tags:
ព័ត៌មានជាតិ




