ភ្នំពេញ ៖ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាល បានចុះបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ចំនួន ៨ករណី និងឃាត់ខ្លួនអ្នកពាក់ព័ន្ធ ២៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ បានឱ្យដឹងទៀតថា ក្នុងចំណោមទាំង ២៨នាក់នោះ មាន ១២នាក់ ត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែក ១៦នាក់ទៀត បានទទួលការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់។
តាមរបាយការណ៍ដដែល ករណីល្បែងស៊ីសងខុសច្បាប់ ដែលសមត្ថកិច្ច ចុះបង្ក្រាបបាននោះ មានក្នុងមូលដ្ឋានជាអាទិ៍ ខេត្តកណ្ដាល ក្រចេះ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ។
គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងនគរបាល បានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ ចំនួន ២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ បាន ៦៧នាក់ បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕

%20(1).jpg)





