លោក កែ សួនសុភាព ប្រគល់អំណោយ និងស័ង្កសី ជូនពលរដ្ឋ ២០១គ្រួសារ នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវសិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ជូនអំណោយ និងស័ង្កសី ចំនួន ៣ ៧៥៤សន្លឹក ជូនពលរដ្ឋ ចំនួន ២០១គ្រួសារ ដែលរងគ្រោះដោយសារសង្រ្គាមឈ្លានពានពីក្រុមយោធាថៃ នៅស្រុកអូរជ្រៅ។

អំណោយដែលលោក កែ សួនសុភាព បានប្រគល់ជូនដល់ពលរដ្ឋទាំង ២០១គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗ ទទួលបាន៖ អង្ករ ចំនួន ២០គីឡូក្រាម, ទឹកបរិសុទ្ធ ចំនួន ២យួរ និងឃីតឈុតធំ ចំនួន ១។

ក្នុងឱកាសនោះដែរ លោក កែ សួនសុភាព ក៏បានឧបត្ថម្ភដល់មន្ត្រីរដ្ឋបាលស្រុកអូរជ្រៅ ចំនួន ១០នាក់ ដោយក្នុងម្នាក់ៗ ថវិកា ចំនួន ២០ ០០០រៀល, សារុង ចំនួន ១ និងទឹកសណ្តែក ចំនួន ២យួរ។

ជាមួយគ្នានោះ លោក កែ សួនសុភាព ក៏បានឧបត្ថម្ភដល់មន្ត្រីរដ្ឋបាលឃុំ ចំនួន ៤នាក់ ដោយក្នុងម្នាក់ៗ ថវិកា ចំនួន ៥០ ០០០រៀល, អង្ករ ចំនួន ១០គីឡូក្រាម, ទឹកបរិសុទ្ធ ចំនួន ១យួរ និងឃីតឈុតធំ ចំនួន ១។

ជាមួយគ្នានោះដែរ លោក កែ សួនសុភាព ក៏បានឧបត្ថម្ភដល់មន្ត្រីភូមិ ចំនួន ១៧នាក់ ដោយក្នុងម្នាក់ៗ ថវិកា ចំនួន ២០ ០០០រៀល, អង្ករ ចំនួន ១០គីឡូក្រាម, ទឹកបរិសុទ្ធ ចំនួន ១យួរ និងឃីតឈុតធំ ចំនួន ១។

ដោយឡែកប្រជាការពារភូមិ ចំនួន ១០នាក់ ត្រូវបានលោក កែ សួនសុភាព ឧបត្ថម្ភក្នុងម្នាក់ៗ ថវិកា ចំនួន ២០ ០០០រៀល និងទឹកសណ្តែក ចំនួន ២យួរ។

ក្នុងឱកាសនោះផងដែរ លោក កែ សួនសុភាព ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកា ស.ស.យ.ក. ស្រុកអូរជ្រៅ ចំនួន ៣៦នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ ០០០រៀល សារុង ចំនួន ១ ទឹកសណ្តែក ចំនួន ២យួរ និងឃីតនំ ចំនួន ១៕























Previous Post Next Post