ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ចុះធ្វើសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ

ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង

នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ ចំនួន ៤៧១នាក់ នៅវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ស្ថិតក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហៃ សំណាង អភិបាល នៃគណៈអភិបាលស្រុកស្វាយអន្ទរ និងសហការរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្វាយអន្ទរ។

សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះ ធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោក សក ឡី លោក ប៉ែត ចាន់រដ្ឋា លោក សៅ ឌីណា ព្រះភិក្ខុ ឈាង ផល្លី ព្រះគ្រូអនុគណស្រុកស្វាយអន្ទរ លោក ខាន់ ស៊ីដេត និងលោក បេប សុភារម្យ៕








































أحدث أقدم