កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់ស្ថាប័នការទូត និងអង្គការអន្តរជាតិ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដ៏សំខាន់មួយស្តីពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងបណ្តាអង្គទូតនានា ចំនួន ២៨ប្រទេស និងអង្គការអន្តរជាតិ ចំនួន ៨ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលទើបត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បណ្តាអង្គទូត និងអង្គការអន្តរជាតិនានា។

តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ បានធ្វើបទបង្ហាញអំពីខ្លឹមសារសំខាន់ៗនៃច្បាប់ រួមមាន៖ បទល្មើសថ្មី ចំនួន ៥ និងនីតិវិធីពិសេសថ្មី នៅក្នុងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបានកំណត់នៅក្នុងមាត្រា២១៕





















أحدث أقدم