ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ស្ថានីយ៍សាំង ទូទាំងព្រះរាជាណាចក្រកម្ពុជា កុំដំឡើងតម្លៃប្រេង ខ្ពស់ហួសហេតុពេក ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ពិនិត្យតាមដានមើលបញ្ហាតម្លៃសាំងនេះផងដែរ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦៕
Tags:
ព័ត៌មានជាតិ





.jpg)
















.jpg)
