ឯកឧត្តម ឯក មនោសែន អញ្ជើញបើកដំណើរការធ្វើបាឋកថាស្តីពី «បច្ចេកទេសប្រើប្រាស់អាវុធនិងអន្តរាគមន៍»

កណ្តាល ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការធ្វើបាឋកថាស្តីពី «បច្ចេកទេសប្រើប្រាស់អាវុធនិងអន្តរាគមន៍» ដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលធ្វើបាឋកថា ដោយក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលទីក្រុងហុងកុង នាសាលសន្និសីទ-ព្រះរាម(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

បាឋថានេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលជំនាញដល់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា ក៏បានថ្លែងដោយការជឿជាក់ថា បាឋកថានេះ ពិតជានឹងផ្តល់បទពិសោធនិងចំណេះដឹងល្អៗបន្ថែមទៀតដល់គ្រូបង្គោលនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីយកទៅចែករំលែកបន្តដល់និស្សិតនិងសិស្សនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា៕




























أحدث أقدم