ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាឱ្យស្នងការរាជធានី ខេត្ត បង្ក្រាប និងបញ្ជូនក្មេងទំនើង ទៅផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបាន មិនឱ្យលើសពី ៤៨ម៉ោង រាល់ក្រុមក្មេងទំនើង ដែលបង្កហេតុ ឬរត់គេចខ្លួន ដើម្បីធានាដល់សន្ដិសុខសណ្ដាប់ធ្នាប់សង្គម។ នេះបើយោងតាមលោក រ៉េន រតនៈ អ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមលោក រ៉េន រតនៈ ដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសង្កត់ធ្ងន់ក្នុងន័យប្រដូចថា “សូម្បីក្រុមឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅតែសមត្ថកិច្ចយើងអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះ ត្រឹមក្មេងទំនើង ឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេ យកទៅផ្ដន្ទាទោសបាន”៕






Previous Post Next Post