លោក ត្រាំ ប្រកាសចាត់ទុកអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែន​ NATO

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា បាននិយាយថារូបលោកចាត់ទុកអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ពមិត្តដ៏សំខាន់មិនមែន NATO ខណៈទទួលស្វាគមន៍ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៅឯពិធីលៀងសាយភោជន៍នៅឯសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅយប់នេះ ខ្ញុំមានកិត្តិយសសូមប្រកាសថាយើងកំពុងដំឡើងកិច្ចសហប្រតិបត្តិការយោធារបស់យើងទៅដល់កម្រិតខ្ពស់បំផុតតាមរយៈការចាត់ទុក អារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនជាសមាជិក​ NATO ដែលមានសារៈសំខាន់បផុតសម្រាប់ពួកគេ»។ ការចាត់ទុកនេះអាចនឹងបើកចំហទ្វារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមរវាងអារ៉ាប៊ីសាអូឌីត និងយោធាអាមេរិក។

គួរបញ្ជាក់ថា បច្ចុប្បន្ន រាប់ទាំងអារ៉ាប៊ីសាអូឌីត មានប្រទេសចំនួន២០ដែលសហរដ្ឋអាមេរិកចាត់ទុកថាជាសម្ព័ន្ធដ៏មិត្តសំខាន់មិនមែន NATO ក្នុងនោះនៅមជ្ឈិមបូព៌ារួមមានអ៉ីស្រាអែល កាតា គុយវ៉ែត បារ៉ែន អេហ្ស៉ីប ទុយនីស៊ី និងហ្ស៊កដានី៕​​


Powered by Blogger.