សៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹង និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យ "ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត" ឬសមរាត្រី (Equinox) ដែលនឹងឈានចូលមកដល់នៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ។ ប៉ុន្តែភ្ញៀវជាតិនិងអន្តរជាតិ អាចអញ្ជើញមកគយគន់ថ្ងៃរះនៅអង្គរវត្ត ដែលមានទិដ្ឋភាពដ៏ត្រចះត្រចង់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
ដើម្បីធានាបានសណ្តាប់ធ្នាប់ និងផ្តល់បទពិសោធទស្សនាដ៏ល្អប្រសើរជូនភ្ញៀវទេសចរ ដែលត្រូវបានរំពឹងថា នឹងមានចំនួនយ៉ាងច្រើនកុះករ អាជ្ញាធរជាតិអប្សរា បានចាត់តាំងភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទេសចរណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលលំហូរចរាចរណ៍ថ្មើរជើង រក្សាអនាម័យបរិស្ថាន និងធានាសុវត្ថិភាពទូទៅក្នុងអំឡុងពេល៣ថ្ងៃនៃព្រឹត្តិការណ៍នេះ។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍សមរាត្រី តែងតែទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ រាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ព្រឹត្តិការណ៍ដ៏កម្រនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណ ៨ម៉ឺននាក់ មកកម្សាន្តនៅរមណីយដ្ឋានអង្គរ៕

.jpg)

.jpg)

.jpg)



