ភ្នំពេញ ៖ តាមរយៈផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដែលបណ្តាលឱ្យក្មេងប្រុស ១នាក់ រងរបួសធ្ងន់។ អ្នកបើកបររថយន្ត និងអ្នករួមដំណើរប្រុសស្រីទាំង ២នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នាំខ្លួនយកទៅសាកសួរតាមច្បាប់។
ផេកដដែល បានបន្តទៀតថា ជាមួយគ្នានេះ បើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្ក បានឆ្លើយចំពោះមុខសមត្ថកិច្ច ឱ្យដឹងថា អ្នកបើកបររថយន្តបង្ក ជាស្រ្តី ដោយមុនពេលកើតហេតុ ស្រ្តីនោះបានបើករថយន្ត ចេញពីកន្លែងផឹកស៊ីជាមួយបុរស ដែលរួមដំណើរពីហាងមួយកន្លែង ក្នុងខណ្ឌសែនសុខ។
ជាចុងបញ្ចប់នៃសំណេររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ច កំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេចជាសមត្ថកិច្ច៕

.jpg)







