ភ្នំពេញ ៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ណែនាំ ចំនួន ៥ចំណុច ដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី-ខេត្ត ដើម្បីបន្តពង្រឹងវិន័យ និងលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការ។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមសន្តិបណ្ឌិត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ» នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ និងតាមប្រព័ន្ធវីដេអូហ៊្សូម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានផ្តល់អនុសាសន៍ណែនាំ ៥ចំណុច ដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ដែលរួមមាន៖ ទី១. បន្តយកចិត្តទុកដាក់ពង្រឹងវិន័យដល់មន្ត្រីរាជការក្រោមឱវាទបន្ថែមទៀត ទី២. បន្តគ្រប់គ្រងវត្តមានមន្ត្រីរាជការមកបំពេញការងារប្រចាំថ្ងៃឱ្យបានម៉ឺងម៉ាត់ តាមប្រព័ន្ធកម្មវិធីវត្តមានក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ទី៣. ពង្រឹងការអនុវត្តទណ្ឌកម្មខាងវិន័យដោយអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្អែកលើអង្គហេតុដែលមន្ត្រីរាជការ បានប្រព្រឹត្តល្មើសវិន័យ និងអំពើឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ទី៤. លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងួី៥. ពង្រឹងការត្រួតពិនិត្យការស្លៀកពាក់ឯកសណ្ឋានក្នុងម៉ោងបំពេញការងារឱ្យបានត្រឹមត្រូវ៕

.jpg)
.jpg)




.jpg)


.jpg)




.jpg)
.jpg)

.jpg)


.jpg)
.jpg)

