ភ្នំពេញ ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ក.យ.គ) នៅសណ្ឋាគារសុខាភ្នំពេញ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានស.ស.យ.ក. និងជាប្រធានក្រុមប្រឹក្សាយុវជននៃគ្រឹះស្ថានឧត្តមសិក្សានៃស.ស.យ.ក. ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃស.ស.យ.ក. ឯកឧត្តម អស់លោក លោកស្រី សមាជិកគណៈកម្មាធិការដឹកនាំចលនាយុវជនស្ម័គ្រចិត្តនៃស្ថាប័នរដ្ឋ និងឯកជន និងក្រុមការងារយុវជននៃគ្រឹះស្ថានឧត្តមសិក្សា ប្រមាណ ៧៨៧នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងបានធ្វើរបាយការណ៍សង្ខេបអំពីដំណើរការរបស់អង្គសន្និបាតកាលពីព្រឹកមិញ និងបានធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារ ដែល ក.យ.ក. សម្រេចបាន ជាពិសេសការប្រមូលផ្តុំយុវជន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសាមគ្គីភាពជាតិ ការអភិវឌ្ឍ និងការការពារប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងអំពីទិសដៅការងារឆ្នាំ២០២៦ របស់ ក.យ.គ. ជូនឯកឧត្តមអគណៈអធិបតី និងអង្គពិធីបានជ្រាប។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ក.យ.គ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ស្មារតី ធនធានថវិកា និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ប្រកបដោយ ទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មយ៉ាងសកម្ម ទោះបីជាមា ភាពមមាញឹកជាមួយនឹងការងារស្នូលរៀងៗខ្លួនយ៉ាងណាក៏ដោយ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានបង្ហាញការគាំទ្រចំពោះទិសដៅការងារ ឆ្នាំ២០២៦ ដែលអង្គសន្និបាត បានដាក់ចេញផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់ដែល ក.យ.គ. សម្រេចបាន គឺពិតជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ពិសេសធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងរបស់កម្ពុជា។ យ៉ាងណាមិញ ក្នុងបរិបទដែលពិភពលោកកំពុងវិវត្តិយ៉ាងឆាប់រហ័ស ស.ស.យ.ក ចាំបាច់ត្រូវពង្រឹង និងអភិវឌ្ឍស្ថាប័នរបស់ខ្លួនបន្ថែមទៀត ដើម្បីសម្រេចបាននូវបុព្វហេតុ និងបេសកកម្មរបស់ខ្លួន ដោយបន្តថែរក្សាកេរតំណែលដែលបន្សល់ទុកដោយអតីតយុទ្ធជន និងបន្តកសាងសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់ទៀត។
ក្នុងន័យនេះ ឯកឧត្តម ក៏បានណែនាំដល់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ឱ្យផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើតសកម្មភាពទាក់ទាញយុវជន Gen Z នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំ ស្របតាមផែនការសកម្មភាព ដូចបានកំណត់ ក្នុងផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ ឆ្ពោះទៅឆ្នាំ២០២៨ របស់ ស.ស.យ.ក.៕

.jpg)









.jpg)
.jpg)

.jpg)



.jpg)

.jpg)


.jpg)


.jpg)


.jpg)





