ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ចាប់តាំងពីកម្ពុជា បានទទួើឯករាជ្យក្នុងឆ្នាំ១៩៥៣ បានកើតឡើង ចំនួន ៣លើក រួមមាន៖ លើកទី១. កាលពីអំឡុងឆ្នាំ១៩៥៤-១៩៥៥ ឈានដល់ដំណោះស្រាយដោយនីតិវិធីច្បាប់អន្តរជាតិ តាមរយៈសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ នៅឆ្នាំ១៩៦២, លើកទី២. អំឡុងឆ្នាំ២០០៨-២០១១ ដែលការប៉ះទង្គិច ត្រូវបានបញ្ចប់នៅឆ្នាំ២០១៣ ដោយប្រទេសទាំងពីរយកគោលការណ៍ច្បាប់ និងការទូត ដើម្បីដោះស្រាយដូចគ្នា និងលើកទី៣. នៅឆ្នាំ២០២៥ ការបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ ចាប់ពីថ្ងៃទី២៨ ឧសភា មុននឹងការផ្ទុះអាវុធនៅ ថ្ងៃទី២៤-២៨ កក្កដា និងថ្ងៃទី៧-២៧ ធ្នូ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា នាពេលកន្លងមក គ្រប់ពេលដែលជួបប្រទះបញ្ហាព្រំដែន ភាគីទាំងពីរ តែងតែបញ្ចប់ជម្លោះដោយយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីធានាឱ្យទំនាក់ទំនងប្រទេសទាំងពីរ បន្តទៅមុខ ដោយកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនទាំងពីរ ដែលនេះគឺជាឆន្ទៈចង់បានរបស់គ្រប់ភាគីពាក់ព័ន្ធ ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងដែលកម្ពុជាប្រកាន់ខ្ជាប់ក្នុងការកសាងខ្សែព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍៕
ប្រភព ៖ ឯកសារមន្ត្រីរាជការស៊ីវិល


