ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងពិភាក្សាដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គស្នងការរង អគ្គនាយករង អស់លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យតាមផែនអនុគណៈកម្មការទាំងអស់ ត្រូវពន្លឿនការងារ និងត្រូវរៀបចំផែនការយុទ្ធសាស្រ្តក្នុងការត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ។
សូមជម្រាបជូនដែរថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងប្រកាសសមាសភាពក្រុមការងារគណៈកម្មការ និងអនុគណៈកម្មការ ព្រមទាំងបានត្រួតពិនិត្យនិងពិភាក្សាគ្នាបន្ថែមទៀត ផ្ដល់ជាមតិយោបល់ធាតុចូលមួយចំនួន ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ៕




.jpg)

.jpg)
.jpg)

.jpg)

.jpg)
.jpg)


.jpg)
.jpg)

