សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ជាង ១ពាន់គ្រួសារ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន​ ​១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំគ្រប់មធ្យោបាយ ដេីម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡេីងវិញ​ និងខិតខំរៀបចំការស្នាក់នៅបណ្តោះអាសន្នដល់បងប្អូន​ អ៊ំពូមីង​ តាយាយ ដែលត្រូវចាកឆ្ងាយពីលំនៅឋាន មិនទាន់អាចត្រឡប់ទៅវិញក្នុងពេលនេះ​ ដេីម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែល្អប្រសេីរ ទាំងសុវត្ថិភាព​ និងបរិស្ថានស្អាត។ នេះ​គឺបញ្ជាក់ច្បាស់ថា​ រាជរដ្ឋាភិបាល ​មិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ​ "សុខទុក្ខរបស់ប្រជាពលរដ្ឋ​ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល​ និងប្រជាពលរដ្ឋទូទាំងប្រទេស"៕





















Previous Post Next Post