ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្តីទីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការបង្កើតប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ទទួលសំណើរ សំណូមពរ និងពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គលេខាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ការបង្កើតឱ្យមានប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ទទួលសំណើរ សំណូមពរ និងពាក្យបណ្តឹងពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនេះ គឺដើម្បីជួយបង្កភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ក្នុងការផ្តល់ដំណឹង ព័ត៌មាន សំណើរ សំណូមពរផ្សេងៗ ព្រមទាំងពាក្យបណ្តឹងនានា ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ពោលគឺធ្វើយ៉ាងណាឱ្យស្របទៅនឹងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល ដោយដើរតាមសម័យបច្ចេកវិទ្យាឌីជីថល៕





.jpg)

.jpg)

.jpg)
.jpg)

