អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចុះ MOU ជាមួយធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់(ABA)

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួម និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ដែលតំណាងដោយកញ្ញា ប្លុង ម៉ាលីពណ៌ អគ្គនាយិការង និងជានាយិកាផលិតផលឌីជីថល នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

ពិធីនេះមានការចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យចំណុះនាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរដ្ឋបាល និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់(ABA)។

សូមបញ្ជាក់ជូនថា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA) សម្រាប់ប្រតិបត្តិការប្រមូលចំណូលពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេឡិចត្រូនិក ត្រូវបានរៀបចំក្នុងគោលបំណង ដើម្បីជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពនិងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលស្នើសុំសេវាចុះបញ្ជីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឱ្យបានកាន់តែឆាប់រហ័ស តម្លាភាព គណនេយ្យភាព និងបរិយាបន្ន៕












Previous Post Next Post